(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបន្តដឹកនាំក្រុមការងារចាត់ វិធានការទប់ស្កាត់ និងបញ្ជៀសកំប្លោកលើផ្ទៃទន្លេដើម្បីបង្ការកុំឲ្យហូរចូលទៅកាន់ទីលានប្រឡងប្រណាំងទូក នៃព្រះរាជពិ ធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនិងត្រូវធ្វើឡើង នៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាឆ្នាំ២០១៦នេះ ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរ ក៏មានការចូលរួមពីថ្នាក់ អភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ប្រាជ្ញ សីហា និង លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ ព្រមទាំងមន្ត្រី ជាសមាជិក សមាជិការចំណុះខណ្ឌ កម្លាំងប្រជាការពារ ជាច្រើននាក់ផងដែរដើម្បីពិគ្រោះរកវិធានការប្ដូរយោបល់ស្វែងរកវិធីសាស្ត្រផ្សេងៗដែលអាចប្រមូលទប់ស្កាត់បញ្ជៀសកំប្លោកនៅលើផ្ទៃទន្លេកុំឲ្យលំហូរចូលទៅកាន់ទីលានប្រឡងប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក រយះពេល៣ថ្ងៃជាប់គ្នានេះ។
លោក ជា ពិសី បានបញ្ជាក់ទៀតថា ក្នុងសកម្មភាពទប់ស្កាត់ កំប្លោកលើផ្ទៃទន្លេនេះ ត្រូវបានអនុវត្តន៍ធ្វើឡើង២គោលដៅ សំខាន់ៗដោយគោលដៅទី១-ប្រើកាដុងសាច់អួនជាខ្សែពួរ ចងភ្ជាប់នឹងជើងស្ពាន លោកឧកញ៉ា លី យ៉ុងផាត់ រហូតមកដល់ជើងសសរកំពង់ផែ លោកឧកញ៉ា ញឹក ផន ប្រវែង៣០ ០ម៉ែត្រនិងគោលដៅទី២-នៅខាងក្រោយស្ថានីយ៍ទូរទស្សន៍ CTN ដោយប្រើសាច់អួនប្រវែង៥០០ម៉ែត្រ កាត់ទន្លេសាប ដើម្បីទប់និងបញ្ជៀសកំផ្លោកកុំឲ្យហូរកាត់ក្នុងព្រះរាជពិធីបុណ្យអុំទូករយះពេល៣ថ្ងៃនេះ។
លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រៅពី ២គោលដៅសំខាន់ៗដែលកំពុងអនុវត្តន៍នេះ ក៏មានការចូលរួមពីប្រជាពលរដ្ឋអ្នកដាក់ដៃនេសាទត្រីក្នុងទន្លេផងដែរក្នុងការជួយសហការនិងអាជ្ញាធរដើម្បីទប់ស្កាត់បញ្ជៀសកំប្លោកលើផ្ទៃទន្លេកុំឲ្យហូរចូលទៅទីលានប្រឡងប្រណាំងទូកង។
ហើយនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលរង ស៊ូ សោគន្ធ និងលោក ប្រាជ្ញ សីហា បានដឹកនាំកម្លាំង ចុះបន្តប្រតិបត្តិការនេះ៕