(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត បានផ្ញើសារនៅលើ Facebook Page ផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្តែងការអរគុណចំពោះ កងកម្លាំងប្រដាប់អាវុធនិងបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងប្រតិបត្តិការការពារសន្តិសុខ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធ និងបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ដែលចូលរួមក្នុងប្រតិបត្តិការការពារសន្តិសុខក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែ ចំពោះការយកចិត្តទុកដាក់បំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ បានដើរលេងកំសាន្តដោយសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅទាំង នៅរាជជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា»។
គួរបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ ពោលគឺនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មានការដក់ពង្រាយកងម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាង១ម៉ឺននាក់ នៅគោលដៅសំខាន់ៗ ដែលមានរៀបចំពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ៕