ឧត្តមអាគ្គារនុរក្សថ្នាក់លេខ៣ មុិញ រដ្ឋា ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានពន្ធនាគារខេត្តមណ្ឌលគិរី
02-07-2025 17:21
(មណ្ឌលគិរី)៖ ឧត្តមអាគ្គារនុរក្សថ្នាក់លេខ៣ មុិញ រដ្ឋា អត្តលេខ ៣៣១១ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានពន្ធនាគារខេត្តមណ្ឌលគិរី (ថ្មី) ជំនួសប្រធានពន្ធនាគារចាស់ ដែលត្រូវបានចូលនិវត្តន៍។
ពិធីនេះធ្វើឡើងនៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមរួមពីសំណាក់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត តំណាងសាលាដំបូងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប៕