Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍ ថ្ងៃទី១ នៃពិធីបុណ្យអុំទូក មានអ្នកចូលរួមពី៦០ទៅ៧០មឺុននាក់ មានករណីលួច៣ចាប់ជនសង្ស័យ២នាក់ ក្មេងវង្វេងម្តាយ២នាក់ និងលិចទូក២គ្រឿង

14-11-2016 08:56

(ភ្នំពេញ​)៖ សភាពការណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែលជាថ្ងៃទី១ ក្នុង​ព្រះរាជ​ពិធីអុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ មិនមាមហេតុការណ៍ណាមួយកើតឡើង ធ្ងន់ធ្ងរនោះទេ គ្រាន់តែកើតមានបទល្មើសតិចតួចប៉ុណ្ណោះ តែត្រូវបានជួយអន្តរាគន៍ និងទប់ស្កាត់ទាន់ពេលពីកម្លាំងសមត្ថកិច្ច។

យោងតាមរបាយការណ៍របស់អគ្គស្នការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១ នៃពិធីបុណ្យជាតិមួយនេះ មានអ្នកចូលរួមទស្សនា ចន្លោះពី៦០ទៅ៧០មឺុននាក់ មាន​ករណី​លួចចំនួន៣​ករណី បង្ក្រាបបាន​២​ករណី ចាប់បាន​២​នាក់​, ក្មេង​វង្វេង​ម្តាយ​២​នាក់ ត្រូវបាន​ប្រកាស និង​ប្រគល់ជូន​អាណា​ព្យាបាល​វិញ​, ទូក​លិច​២​គ្រឿង ត្រូវបាន​សង្គ្រោះ​និង​គ្មាន​គ្រោះថ្នាក់ និង​ភ្នាក់ងារ​សុខាភិបាល បាន​សង្គ្រោះ​អ្នក​មាន​សុខភាព​ខ្សោយចំនួន​៤​នាក់ ទៅ​មន្ទី​ពេទ្យ​។​

ក្នុង​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ កងកម្លាំង​នគរបាលជាតិ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាន​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ ឲ្យមាន​លក្ខណៈ​ល្អប្រសើរ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ពី​៦០ ទៅ ៧០​ម៉ឺន​នាក់​។​

បើសិន​ជា​ប្រជាពលរដ្ឋ ជួបប្រទះ​បញ្ហា​អ្វី ដែល​កើតឡើង អាច​រាយការណ៍​មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខាងក្រោមនេះ ជាលេខទូរស័ព្ទ២៤ម៉ោង៖ ១១៧, ១១៨, ០១៧ ៥៦២ ២២២, ០៩៧៦ ៦៦៨ ៨៨១, ០៩៧ ៦៦៦ ៦៧៦, ០៩៧៩ ៣០៩ ៩៩៩, ០៧៧ ៨០៧ ៧៧៧, ០១២ ៥១១ ៣៣៣, ០១២ ៩៣០ ៧៧៧,០១១ ៧០៦ ៧០៦, ០១២ ៨០៩ ៩៧៩៕