(ភ្នំពេញ)៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃខាងមុខនេះ ផ្សារទំនើប វឌ្ឍនៈកាពីតាល់ មានកម្មវិធីផ្ដល់ជូន ការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ៣០% លើទំនិញទី២ ដែលបានទិញ នៅហាងសម្លៀកបំពាក់ ស្បែកជើង កាបូបស្បែក គ្រប់ម៉ូដទាន់សម័យ មាននៅHugo Boss, Brioni, Salvatore Ferragamo និងLongchamp ចាប់ពីថ្ងៃ១២ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដោយសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ។
កាន់តែពិសេសជាងនេះទៅទៀត គ្រប់អតិថិជន ពិសេសជាលក្ខណៈគ្រួសារ ការងារ ដៃគូ ដែលអញ្ជើញមកពិសាអាហារ និងតែ រសជាតិឈ្ងុយឆ្ងាញ់របស់ TWG នៅផ្សារទំនើបវឌ្ឍនៈកាពីតាល់ នឹងទទួលបាននំ Macaroons ចំនួន៣ លើការចំណាយចាប់ពី៣០-៩៩ដុល្លារទៅ និងMacaroons ៦ ចាប់ពី១០០ដុល្លារ ឡើងទៅផងដែរ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ។ លើសពីនេះ សម្រាប់អតិជិជនរបស់ Clarins វិញ ក៏នឹងទទួលបានកាដូពិេសសផងដែរ ដោយគ្រាន់តែនាំមិត្ដភ័ក្ររបស់អ្នក មកជាវផលិតរបស់ Clarins នៅផ្សារទំនើបវឌ្ឍនៈកាពីតាល់ ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ។
កាន់តែអស្ចារ្យនោះ ដើម្បីបង្ហាញពីសេចក្ដីស្រលាញ់ដល់មិត្ដភ័ក្រ និងក្រុមគ្រួសារ L'Occitane នឹងផ្ដល់ជូនប័ណ្ណទឹកប្រាក់ពិសេស ចាប់ពីថ្ងៃនេះ រហូតដល់ចុងឆ្នាំខាងមុខនេះ គឺ៖ ផ្ដល់ជូនការបញ្ចុះតម្លៃ ១៥% សម្រាប់ការជាវប័ណ្ណទឹកប្រាក់១០០ដុលា្លរ និង១០% សម្រាប់ការជាវប័ណ្ណ៥០ដុលា្លរ ។
ដូច្នេះ នេះជាឱកាសដ៏ពិសេស សម្រាប់អតិថិជននៅកម្ពុជា ដែលចង់ទទួលបានភាពស្រស់ស្អាត ទាន់សម័យ ថ្លៃថ្នូរ គុណភាពប្រើប្រាស់បានយូរ និងជួយបង្កើនភាពស្រស់ស្អាត សង្ហារ និងភាពជិតសិត្នថែមមួយកម្រិតទៀត។
សូមប្រញាប់រួសរួនឡើង ឱកាសល្អរបស់លោកអ្នកបានមកដល់ហើយ សូមកុំឲ្យកន្លងផុតទៅឲ្យសោះ ! ព័ត៌មានលម្អិត សូមអញ្ជើញទៅកាន់ផ្សារទំនើបវឌ្ឍនៈកាលីតាល់ ដែលស្ថិតនៅអគារវឌ្ឍនៈ មហាវិថី ព្រះមុនីវង្ស រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 938 888 ៕