Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ចស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី និងជំនួបទ្វេភាគីនៅវិមានសន្តិភាព (Video inside)

02-07-2025 11:57

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងប្រមាណ១១៖៤០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា។

ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព ដោយមេដឹកនាំទាំងពីរក៏មានជំនួបទ្វេភាគីផងដែរ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច។

លោក Lawrence Wong បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណើរទស្សនកិច្ចរបស់ លោក Lawrence Wong កើតឡើងស្របពេលជាមួយនឹងការប្រារព្ធខួបលើកទី៦០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី៕