(ក្រចេះ)៖ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានកាប់ប្រពន្ធខ្លួនឯង ដោយយកកាំបិតផ្គាក់កាប់២កាំបិតបណ្ដាលឲ្យស្លាប់និងកន្លែង។

ហេតុការណ៍នេះកេីតឡេីង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចដីសម្បទាន ស្ថិតក្នុងភូមិកសាង ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក លឹម ហ៊ាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលខេត្តក្រចេះ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ រី សុខុម អាយុ៣៥ឆ្នាំ រីឯជនសង្ស័យជាប្ដី ឈ្មោះ ដួង អេងហុង អាយុ៤៧ឆ្នាំ។

លោកបន្ដទៀតថា ជនសង្ស័យក្រោយពីធ្វេីសកម្មភាពកាប់ប្រពន្ធខ្លួនរួចបានព្យាយាមរត់គេច តែត្រូវកម្លាំងនគរបាលដេញតាមប្រផាត់ប្រភីង ដល់ព្រៃខាងក្រោយភូមិ ទេីបចាប់បានហេីយក្រោយពីសួរនាំជនសង្ស័យ បានឆ្លេីយសារភាពថាមូលហេតុដែលខ្លួនកាប់ប្រពន្ធខ្លួនឯង ដោយសារប្រច័ណ្ឌ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាលយ័កណ្ដាលនគរបាលព្រហ្មទណ្ឌខេត្ត ដេីម្បីកសាងសំណុំរឿងចាត់ការបន្ដ៕