(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ហែម ដារិទ្ធិ អភិបាល និងអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានចុះសំណេះសំណាល និងពង្រឹងកីឡាករអុំទូកខណ្ឌពោធិ៍សែនជ័យ ដើម្បីប្រកកួតប្រជែងជ័យលាភីថ្នាក់ជាតិ ដោយមានចំនួនទូក៣គ្រឿង និងនាំយកអំណោយចែកជូនដល់កីឡាករអុំទូក ដូចជាអង្ករទឹកសុទ្ធទឹកក្រូចទឹកមីទឹកត្រីជាច្រើនផង។
លោក ហែមដារិទ្ធ បានជំរុញទៅក្រុមកីឡាករទាំងអស់ ត្រូវខិតខំយកជ័យឲ្យខានតែបាននៅពេលប្រណាំង។
សូមបញ្ជាក់ថា ទូកនីមួយៗទាំង៣ទូក ទទួលបានថវិកាមួយថ្ងៃ១លាន៥០ម៉ឺនរៀល ហើយបើឈ្នះ ២ជើងក្នុងមួយថ្ងៃ នឹងទទួលបាន៥លានរៀល ហើយបើទទួលជ័យលាភីលខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនឹងទទួល១០លានរៀល ព្រមទាំងទទួលបានថវិកា ម្នាក់ៗ ៣មឺុនរៀល ពីអភិបាលរាជធានីភ្នំពេញផងដែរ៕