(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយកីឡាករអុំទូក មកពីខេត្តស្វាយរៀងចំនួន២ គឺទូកឌីសែនជ័យបារមីបូព៌ា និងទូកសាឯមសែនជ័យបារមីស្វាយជ្រុំ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តប្រជុំសាគរស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នាឱកាសនោះផងដែរ លោកស្រីនាំយកនូវថវិកា ទឹកសុទ្ធ អង្គរ ឆៃពៅ អន្សម នុំប័ង ភេសជ្ជៈ ទៅឧបត្ថម្ភជូនដល់ទូកទាំងពីរខាងលើ។
លោកស្រីក៏បានផ្តាំផ្ញើឲ្យកីឡាករទាំងអស់ត្រូវទទួលទានអារហារឲ្យបានត្រឹមត្រូវ ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំរបស់អ្នកដឹកនាំក្រុម និងកិត្តិយសជូនខេត្តស្វាយរៀង និងណែនាំកីឡាករអុំទូកថា មេរៀនដែលកីឡាករអុំទូកត្រូវចងចាំគឺ រក្សាគុណធម៌ សិលធម៏ រក្សាកំលាំង សុខភាព សាមគ្គីភាព។
ឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់ ចាញ់ទូកនៅមនុស្សនោះទេ៕