Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់អភិបាលខេត្តកំពង់ចាម ត្រូវបាននាំយកទៅចែកជូន ដល់កីឡាករទូក-ង២៩ទូក ដើម្បីត្រៀមប្រកួតនៅថ្ងៃនេះ

13-11-2016 08:39

(កំពង់ចាម)៖ អំណោយរបស់លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ត្រូវបានលោក ជឹម លាវ អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នាំទៅចែកជូនដល់កីឡាករអុំទូក-ង ២៩ទូក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីត្រៀមទុកបម្រុងបរិភោគ សម្រាប់ការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក ជឹម លាវ បានផ្តាំផ្ញើ ដល់ចំណុះទូកទាំងអស់ ត្រូវចេះរក្សា និងអនុវត្តតាមសុភាសិត ហូបស្អាត ផឹកស្អាត ហើយត្រូវចេះថែរក្សាសុវត្តិភាពរបស់ខ្លួន មិងត្រូវបង្កជម្លោះជាមួយមិត្ត និងក្រុមកីឡាករដទៃនោះទេ។

ក្រោយពីបញ្ចប់ការផ្តាំផ្ញើដល់ក្នុងកីឡាករ និងកីឡាការនីរួចមក លោកអភិបាលរង ក៏បានផ្តល់អំណោយជូនជានិមិត្តរូបផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនក្នុងឱកាសនោះ រួមមាន អង្ករ​២០០គីឡូក្រាម ក្នុងមួយទូក ដោយឡែក ទូកខ្នាតអន្តរជាតិ​៥ទូក ទទួលបានអង្ករ​១០០គីឡូក្រាម៕