Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត សូមប្រញាប់ទៅចុះឈ្មោះ ឲ្យបានមុនម៉ោង ៥៖៣០នាទីថ្ងៃទី២៩ ខែវិច្ឆិកា

13-11-2016 07:55

(ភ្នំពេញ)៖ គណៈកម្មាធិការជាំតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមប្រញាប់ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានមុនម៉ោង ៥៖៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គ.ជ.ប បញ្ជាក់ថា «ការមាននៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦នេះ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីបានបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់២០១៧ ហើយបើគ្មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទេនោះ ពុំមានសិទ្ធិបោះឆ្នោតឡើយ»

សូមជម្រាបថា ការចុះឈ្មោះបោះឆ្នោតត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរជាង៧លាននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត ស្មើនឹង៧៣ភាគរយ នៃពលរដ្ឋខ្មែរ ដល់មានសិទ្ធិបោះឆ្នោត៕