(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទូទៅ សំណេះសំណាល និងទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់ចូលប្រទេស និងធ្វើដំណើរទៅស្រុកកំណើតវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
លោក សុខ លូ បានរៀបចំរថយន្តរបស់រដ្ឋបាលខេត្ត សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលចេញពីប្រទេសថៃ ព្រមទាំងបានជូនទៅដល់ស្រុកកំណើតផ្សេងៗផងដែរ៕