(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញាជួញដូរ១១នាក់ មុខសញប្រើប្រាស់៨នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២៧.០១ក្រាម និង៨កញ្ចប់តូច ថ្នាំមេតំហ្វេតាមីន (wy) ១.២២ក្រាម។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តពោសាតធិ៍ បង្ក្រាប១ករណី(ដីការ)ឃាត់ខ្លួនម្នាក់,នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក, នគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់៕