(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១២នាក់ និងរបួសស្រាល៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង, រថយន្ដធុនតូច៤គ្រឿង,រថយន្ដធុនធំចំនួន២គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៦លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់ស្ដាំ២លើក និងមិនគោរពសិទ្ធិ២លើក៕