(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សូមយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងសប្តាហ៍នេះ ចំនួន១០ផ្សាយជូនលោកអ្នក ! សូមអានព័ត៌មានប្រចាំសប្តាហ៍៖

#1. សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកម្តងទៀតឱ្យអាជ្ញាធរ និងសមត្ថកិច្ចឱ្យយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋ និងទេសចរបរទេស នៅអំឡុងបុណ្យអុំទូក

#2. លោក អ៊ូ វីរៈ អះអាងថា បាតុកម្មខុសច្បាប់ជាទូទៅ សមត្ថកិច្ចត្រូវបង្រ្កាប, ករណីនៅអាមេរិកមិនជាប់ទាក់ទង នឹងការរំលោភសិទ្ធិមនុស្សទេ (Video Inside)

#3. ប្រធានអង្គការសង្គមស៊ីវិលនៅកម្ពុជា៖ គាំទ្រការបង្រ្កាបបាតុករនៅអាមេរិក ដែលប្រើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ តែមិនមែនរំលោភសិទ្ធិមនុស្សទេ

#4. ប្រធានអង្គការសង្គមស៊ីវិលនៅកម្ពុជា៖ សហរដ្ឋអាមេរិក កំពុងច្របូកច្របល់ជាមួយបាតុកម្មផ្ទុះហិង្សា មិនដែលឃើញពីមុនមក មានអារម្មណ៍ថាអត់ស្រួល (Video Inside)

#5. ទំនាស់ដីធ្លីនៅស្រុកពញាឮ ជាមួយឧកញ៉ា ស៊ុយ សុផាន, ពលរដ្ឋសុំអន្តរាគមន៍ពីសម្ដេចតេជោ ព្រោះមិនទុកចិត្តនឹងចំណាត់ការរបស់អាជ្ញាធរ

#6. ប្រទេសបិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោកកំពុងផ្ទុះបាតុកម្មដ៏កក្រើកទូទាំងប្រទេស ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានក​ម្លាំង​ប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់ (New Video inside)

#7. ប្រធានាធិបតីរុស្ស៊ី ពូទីន ឡើងអានសេចក្តីថ្លែងការណ៍ប្រកបដោយខ្លឹមសារបំផុត ដើម្បីអបអរជ័យជម្នះលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីថ្មីអាមេរិក (Video Inside)

#8. កូនច្បងទាំងបីនាក់របស់លោក ដូណាល់ ត្រាំ ទទួលសិទ្ធិគ្រប់គ្រងមុខជំនួញជំនួសឪពុក ដែលត្រៀមខ្លួននឹងក្លាយជាប្រធានាធិបតី

#9. តុលាការចេញដីកាឃុំខ្លួនជនសង្ស័យ២នាក់ ដែលបានក្លែងបន្លំ Facebook ឈ្មោះសម្តេចតេជោ ហ៊ុន សែន

#10. សម្ដេចក្រុមព្រះ ប្រតិកម្មនឹង មេដឹកនាំគណបក្សប្រឆាំងដែលហៅ «ហ៊្វុនស៊ិនប៉ិច» ថាជាគណបក្សសូន្យកៅអី