(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២១០៦ គណៈប្រតិភូដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អមដំណើរដោយនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ។
មុននិងចាប់ផ្តើមកម្មវិធីសំណេះសំណាល និងចែកអាវរងារ, លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូបានអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូរសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យភស្តុភារមូលដ្ឋានសមុទ្រ ០១ខ្នង ដែលមានទំហំ៧.៥០មx២១ម រួចមកគណ:ប្រតិភូបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នឹងយកអាវរងារចំនួន១០៨៥អាវ ចែកជូនដល់ នាយនាវី នាយនាវីរង ពលនាវិក មូលដ្ឋានសមុទ្រ សាលាហ្វឹកហ្វឺនជើងទឹក ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នឹងកម្លាំងពិសេសប្រឆាំងភេរវកម្ម សម្រាប់ប្រើប្រាស់ក្នុងរដូវរងារខាងមុខនេះ។
ពិធីនេះបានប្រារព្វធ្វើនៅលើកំពង់ផែ នាវាកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ៕