(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សហការី និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងអភិបាលស្រុក សន្ទុក និងអភិបាលស្រុកបាសាទសំបូរនៅ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះសួរសុខទុក និងសំណេះសំណាល ជាមួយក្រុមកីឡា ដែលមកចូលរួមអុំទូក នៅរាជធានីភ្នំពេញ ដើម្បីចែកជូនស្បៀងអាហារ ខោអាវ និងថវិកា ដល់កីឡាករ កីឡាការិនីទូកងរ ដែលមកពីខេត្តកំពង់ធំ ចំនួន២ស្រុក។
ក្នុងនោះមាន ស្រុក សន្ទុកមានចំនួន២ទូកង ដែលចូលរួមប្រកួតប្រជែង នៅក្នុងថ្ងៃបុណ្យអុំទូក ទី១- ច័ន្ទសេះហោះ និងទី២-គឺចន្ធមណីគគីសែនជ័យ និងស្រុកប្រាសាទសំបូរ មានទូកងចំនួន៤ ដែលចូលរួមប្រកួតប្រជែង ក្នុងថ្ងៃបុណ្យអុំទូក ទី១- តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ ទី២- សានបូរមីសំណាងសែនជ័យ ទី៣- ប្រាសាទសំបូរសបូរសែនជ័យ និងទី៤- សាវន្ដទន្សាយហោះជ័យ ក្នុងនោះផងដែរ លោកទេសាភិបាលក៏បានឧបត្ថមដល់ទូកនៅវត្ត ភ្នៀតសិម្ពលី ផងដែរ ដែល ទូកនេះ គឺនៅក្នុងរាជធានីភ្នំពេញ៕