យុវជនខ្លាំងប្រមូលកម្លាំងប្រឆាំងគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា៖ បង្ក្រាប២៤ករណី ឃាត់ខ្លួន៤៩នាក់
25-06-2025 20:38
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៤ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
* ករណីជួញដូរ៧ករណី ឃាត់ខ្លួន១២នាក់
* ករណីដឹកជញ្ជូនរក្សាទុក១២ករណី ឃាត់ខ្លួន២២នាក់
* ករណីប្រេីប្រាស់៥ករណី ឃាត់ខ្លួន១៥នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៨៣៣ករណី ឃាត់ខ្លួន១២៥២៩នាក់ (ស្រី១០៤៧នាក់)៕