ពលរដ្ឋខ្មែរ មកពីបណ្តាខេត្តនានាទូទាំងប្រទេស កំពុងពួតដៃគ្នាយ៉ាងសស្រាក់សស្រាំ អញ្ជើញទៅទស្សនាប្រាសាទតាមាន់ធំ ក្នុងទឹកដីខេត្តឧត្តរមានជ័យ
25-06-2025 19:01
(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរមកពីបណ្តាខេត្តនានាទូទាំងប្រទេស នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បាននឹងកំពុងពួតដៃគ្នាយ៉ាងសស្រាក់សស្រាំ ចូលទៅទស្សនានៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅស្រុកបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ។
បើទោះពីស្ថានភាពនៅតាមព្រំដែនកំពុងតានតឹងក៏ដោយ តែមានបងប្អូនខ្មែរជាច្រើននាក់ បន្តទៅទស្សនាប្រាសាទតាមាន់ធំ ដែលជាប្រាសាទរបស់ខ្មែរ នៅលើដីខ្មែរ និងកសាងឡើងដោយដូនតាខ្មែរ៕