Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយឧបត្ថម្ភជូនកងទ័ពជួរមុខ នៅកងពលធំអន្តរាគមន៍លេខ២ ខេត្តឧត្តរមានជ័យ

25-06-2025 18:56

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ពាំនាំនូវការសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភនានារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនបងប្អូនកងទ័ពជួរមុខ នៅកងពលធំអន្តរាគមន៍លេខ២ ខេត្តឧត្តរមានជ័យ។

នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប ក្នុងការពង្រឹងស្មារតីនៃការរួបរួមសាមគ្គីភាព និងការគាំទ្រយ៉ាងមោះមុតចំពោះវីរយុទ្ធជនការពារជាតិ និងក៏ជា សក្ខីភាពមួយនៃការរួមផ្សារភ្ជាប់រវាងសមរភូមិមុខ ជាមួយនឹងសមរភូមិក្រោយ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ អធិបតេយ្យ និងបូរណភាពទឹកដី៕