Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិសនីកម្ពុជា៖ បច្ចុប្បន្នកម្ពុជា ពុំមានការនាំចូលថាមពលអគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយ​នោះឡើយ (Video inside)

25-06-2025 15:28

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា​ (EDC) នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលនូវការលើកឡើងមិនពិត អំពីការនាំចូលថាមពលអគ្គិសនី ពីប្រទេសថៃមកផ្គត់ផ្គង់នៅកម្ពុជា។

អគ្គិសនីកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា «បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ពុំមានការនាំចូលថាមពល អគ្គិសនីពីព្រះរាជាណាចក្រថៃ មកផ្គត់ផ្គង់នៅតាមតំបន់ណាមួយឡើយ។ អគ្គិសនីកម្ពុជា សូមបដិសេធ ចំពោះការលើកឡើងនានាដែលផ្ទុយពីការពិតខាងលើ»

សូមជម្រាបថា ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានថៃ បានចុះផ្សាយព័ត៌មានប្រឌិតថា កម្ពុជានៅបន្តនាំចូលអគ្គិសនីពីប្រទេសថៃ មកផ្គត់ផ្គង់នៅតំបន់ជាប់ព្រំដែនចំនួន ៦ចំណុច ហើ់យមានតែ៣ចំណុចប៉ុណ្ណោះដែលបានកាត់ផ្តាច់។

គួររំលឹកថា ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់អគ្គីសនីកម្ពុជានោះ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចឈប់ទិញអគ្គិសនីពីប្រទេសថៃ ដោយកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង៕