Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារប្រឆាំងការជួញដូរមនុស្សលើកទឹកចិត្តពលរដ្ឋរាយការណ៍ពីតម្រុយនៃការរំលោភបំពាន ឬមានសកម្មភាពជួញដូរមនុស្ស (Video inside)

25-06-2025 12:43

(ភ្នំពេញ)៖ លោក សាញ់ រស្មី ក្រុមការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានលើកឡើងពីលក្ខណៈសម្គាល់លើការជួញដូរមនុស្ស ដែលមិនមែនជាបញ្ហាកើតនៅឆ្ងាយនោះទេ។

ក្នុងនោះ លោកក៏បានលើកទឹកចិត្តដល់ពលរដ្ឋដែលបានដឹងពីសកម្មភាពនៃការកេងប្រវ័ញ្ចផ្លូវភេទ ឬជួញដូរផ្លូវ សូមធ្វើការរាយការណ៍ភ្លាមៗមកកាន់លេខទំនាក់ទំនង ១២៨៨, ឬលេខ ១២៩១ របស់កងរាជអាវុធហត្ថ និងលេខទំនាក់ទំនងរបស់ក្រសួងកិច្ចការនារី ឬក្រសួងសង្គមកិច្ចបាន។ រាល់ការរាយការណ៍ គឺត្រូវបានរក្សាការសម្ងាត់ ហើយការរាយការណ៍របស់ពលរដ្ឋ ប្រៀបបាននឹងការជួយសង្គ្រោះអាយុជីវិតរបស់ជនដែលត្រូវបានគេកេងប្រវ័ញ្ចផ្លូវភេទ ហើយអាចនាំយកជនសង្ស័យមកធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ថែមទៀត៕