(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយជំរុញឲ្យមានការបង្កើនការផ្សព្វផ្សាយអប់រំ អ្នកបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ក្នុងពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
គជប បានបញ្ជាក់ថា នៅថ្ងៃបុណ្យអុំទូក មន្ត្រីចុះឈ្មោះបោះឆ្នោតធ្វើការធម្មតា និងអំពាវនាវឲ្យអ្នកមិនទាន់ទៅ ចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕