(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ បានទទួលអង្ករ១តោនកន្លះ និងផលិតផលទឹកពិសា វីតាល់ជាច្រើនកេស ដើម្បីជាការឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលកុមារ មិនគិតថ្លៃដ៏ល្បីល្បាញមួយ នៅខេត្តសៀមរាប។
កម្មវិធី «អង្ករ១តោនកន្លះដើម្បីកុមារកម្ពុជា» បានធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលផ្តល់កិត្តយស ដោយលោកប្រធានផ្នែកទីផ្សារ ជុនហៀង ថាវសិទ្ធិ ដំណាងក្រុមវីតាល់ និងលោក ទេព ណាវី នាយករង នៃមន្ទីពេទ្យកុមារអង្គរ។
គួររំលឹកផងដែរថា ក្នុងមួយថ្ងៃៗ មន្ទីពេទ្យកុមារអង្គរ ទទួលព្យាបាលកុមារក្រីក្រកម្ពុជាប្រមាណ៥០០ ទៅ៦០០នាក់ ដែលធ្វើដំណើរពីបណ្តារខេត្តនានា។ ក៏ព្រោះតែប្រជាពលរដ្ឋដែលនាំកូនចៅ ទៅទទួលសេវាកម្មនៅមន្ទីរ ពេទ្យកុមារអង្គរភាគ ច្រើនមានជីវភាពខ្សត់ខ្សោយ អ្នកខ្លះខ្វះស្បៀងខ្លាំង បានធ្វើឲ្យកុមារឈឺ ដោយជម្ងឺកង្វះជីវជាតិ។ ដូច្នេះក្រៅការផ្តល់សេវាកម្មព្យាបាលដ៏យកចិត្តទុកដាក់ មន្ទីពេទ្យកុមារអង្គរក៏មានបន្ថែមនូវ ការផ្តល់ ចំនីអាហារបំប៉នសម្រាប់កុមារ និងអាណាព្យាបាលរបស់ពួកគេផងដែរ។
ដោយមើលឃើញពីភាពយកចិត្តទុកដាក់មកលើកុមារកម្ពុជាបែបនេះ វីតាល់បានចូលរួម ជាមួយមន្ទីពេទ្យ កុមារអង្គរ ដើម្បីជួយសម្រួលដល់ការផ្តល់អាហារបំប៉ន ឲ្យកាន់តែល្អប្រសើរដល់កុមារកម្ពុជា ជាមួយនឹងអង្ករ ១តោនកន្លះ និងទឹកពិសាគុណភាពវីតាល់ជាច្រើនទៀត ដើម្បីទ្រទ្រង់សុខភាពកុមារកម្ពុជាឲ្យកាន់តែល្អប្រសើរ។
លោកជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់ បានមានប្រសាសន៍ថា បន្ទាប់បានរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសង្រ្គោះកសិករកម្ពុជា ពេលនេះវីតាល់បានបន្តរសកម្មភាព មនុស្សធម៌ ទៅកន្លែងដែលត្រូវការជំនួយបំផុត។ មន្ទីរពេទ្យកុមារអង្គរគឺជាកន្លែងស័ក្កសម ព្រោះមន្ទីរពេទ្យ បានធ្វើការយ៉ាងល្អលើការស្រោចស្រង់ជីវិត និងសុខភាពកុមារកម្ពុជារាប់លាននាក់អស់រយៈពេលជិត២០ឆ្នាំមកនេះ។ វីតាល់មានបំណងចង់ចូលរួមក្នុងការផ្គត់ផ្គង់ស្បៀងកាន់តែប្រសើរចំពោះកុមារ និងក្រុមគ្រួសារក្រីក្រដែល កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យកុមារអង្គរ ដូច្នេះហើយយើង ក៏ពាំនាំអង្ករដល់ទៅ១តោនកន្លះ សម្រាប់មន្ទីពេទ្យ ដោយសង្ឃឹមថា នឹងអាចផ្គត់ផ្គង់ដល់តម្រូវការប្រមាណជាង ២ខែដែរ។
ឆ្លៀងក្នុងឱកាសនេះលោកប្រធាន ក៏បានគូសបញ្ជាក់ដែលថា ទឹកវីតាល់គឺធានាបាននូវគុណភាព និងអនាម័យ ដែលបានអនុឡោមតាមស្តង់ដារជាតិ និងអន្តរជាតិយោងតាម ដោយយើងយកចិត្តទុកដាក់ ក្នុងការពិនិត្យ គុណភាពជាចំណង។ ជាងនេះទៅទៀតវីតាល់គឺជាក្រុមហ៊ុនខ្មែរ ផលិតដោយជនជាតិខ្មែរ យើងមានមនសិកា ជាតិ មោទនភាព ជាមួយនឹងទស្សនវិស្ស័យដើម្បីឲ្យក្រុមហ៊ុនវីតាល់ក្លាយជា ក្រុមហ៊ុនជាតិ ដែលទទួលបាន ការកោតសរសើរ ជាងគេក្នុងវិស្ស័យផលិតផលទឹកពិសា។
តំណាងមន្ទីរពេទ្យកុមារអង្គរ លោក ទេព ណាវី ក៏បានបង្ហាញក្តីសា្វគមន៍ យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនវីតាល់ ដែលបានបរិច្ចាគអង្គរ១តោនកន្លះ គាំទ្រដល់មន្ទីពេទ្យកុមារអង្គរ។ លោកក៏បានថ្លែងអំណរ គុណដល់វីតាល់ ដែលតែងតែសកម្មក្នុងសកម្មភាពសប្បុរសម៌នានា។
លោកបន្តថា មន្ទីរពេទ្យកុមារអង្គរសព្វថ្ងៃគឺ ស្វាគមន៍ ចំពោះការឧបត្ថម្ភពីសប្បុរសជនក្នុងស្រុកផងដែរ ព្រោះចំនួននៃកុមារដែលត្រូវការជំនួយមានចំនួន កើនឡើងជាលំដាប់ ខាងមន្ទីពេទ្យត្រូវការជំនួន បន្ថែមដើម្បីពង្រឹង ដល់ស្តង់ដារព្យាបាល និងរក្សាសេវាកម្មព្យាបាលឲ្យនៅតែល្អប្រសើរ។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។
ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គម បានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕