(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង ពីមហាជនក្នុងកម្មវិធី «វីតាល់ជូនពរឲ្យប្រលងជាប់» របស់សិស្ស និស្សិត កាលពីប៉ុន្មានខែមុន។ ពេលនេះ ក្រុមហ៊ុន វីតាល់ មានបានបង្កើតកម្មវិធី សម្រាប់សង្គមថ្មីមួយទៀត ដែលមានឈ្មោះថា «វីតាល់ដើម្បីសុវត្ថិភាពទាំងអស់គ្នា» ដែលជាកម្មវិធីចែកជូនវីតាល់ បំពាក់នូវពួកសុវត្ថិភាព តូចដ៏គួរឲ្យស្រឡាញ់ ជាមួយនឹងស្លាកពាក្យ ជាសារក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ចំពោះការធ្វើចរាចរណ៍ ក្នុងកំឡុងពេលបុណ្យអុំទូក ដែលនឹងចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខ។
កម្មវិធី«អ្នកដើម្បីសុវត្ថិភាពទាំងអស់គ្នា» បានប្រារព្ធឡើង មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏មាននៅតាមបណ្តាខេត្តផងដែរ។ គោលបំណងធំនៃកម្មវិធីនេះ គឺចង់កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ កំឡុងពេលបុណ្យអុំទូក ដែលយើងតែងសង្កេតឃើញថា មានចំនួនអ្នកគ្រោះថ្នាក់ច្រើនករណីជារៀងរាល់ឆ្នាំ។
លោកជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន អិនវីស៊ីខបភើរេសិន វីតាល់ដែលជាអ្នកបង្កើត នឹងដឹកនាំកម្មវិធីនេះបានមានប្រសាសន៍ថា៖ ដោយយើងមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហា ចំបងក្នុង សង្គមខ្មែរយើង។ ចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ និងការគោរពច្បាប់ចរាចរណ៍ នៅតែមានកម្រិតនៅឡើយ ដូច្នេះហើយទើបវីតាល់ដែលឈាមមុខគេក្នុងការងារសង្គម បានឆ្លៀតឱកាសបុណ្យអុំទូក ដាស់តឿនក្រើនរំលឹក ដល់ប្រជាពលរដ្ឋទូទៅអោយយកចិត្តទុកដាក់ទៅលើសុវត្ថិភាពលើការបើកបររបស់ខ្លួន ក្នុងគោលបំណង រួមគា្នកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ ឲ្យកាន់តែតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសុវត្ថិភាពខ្លួនឯង មិត្តភក្កិយើងញាតិមិត្តយើង ក៏ដូចជាជនរួមជាតិយើងទាំងមូល។
ដូច្នេះហើយ វីតាល់សូមធ្វើការអំពាវនាវ ទៅដល់ជនរួមជាតិទាំងអស់សូមចូលរួមជាមួយវីតាល់ គោរពច្បាប់ចរាចណ៍ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។
កម្មវិធីនេះបានទទួលការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសសាធារណៈជូនដែលធ្វើដំណើរតាមដងផ្លូវ ពួកគាត់ស្រឡាញ់ការច្នៃម៉ូតរបស់ដបវីតាល់ ដែលតែងតែមានគំនិតច្នៃប្រឌិតខ្ពស់។ លោកពូម្នាក់ ដែលបាន ទទួលដបវីតាល់ជូនពរអ្នកការពារ បានយាយថា ដបនេះស្អាតណាស់ លោកមិនដាច់ចិត្តញ៉ាំទេ ព្រោះវាមានន័យណាស់សម្រាប់លោកនិងអ្នកធ្វើចរាចរណ៍ ដទៃទៀត ដូច្នេះលោកនឹងថែរក្សាទុក ឲ្យបានល្អដើម្បីជាអនុស្សាវរីយ៍។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ ប្តេជ្ញាថានឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជា សក្ខីភាពនៃ ការចូលរួមរបស់អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើ បុណ្យ កុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាព ផលិតផលជាតិ»៕