Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនជាង៣៤គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តបាត់ដំបង

24-06-2025 11:46

(បាត់ដំបង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ជាង៣៤គីឡូក្រាម និង៣៣,៥៦២គ្រាប់ ដែលសមត្ថកិច្ចរឹបអូសបានកន្លងមក ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ពិធីនេះត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រតិភូក្រសួង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អភិបាល អភិបាល​រង​ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប លោកប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ លោកប្រធានសាលាដំបូងខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក​ លោកស្រី​អភិបាលក្រុង ស្រុក យុវជន និស្សិត សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនទាំងជាង៣៤គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ដែលបានយកមកដុតបំផ្លាញចោលនេះ ជាលទ្ធផលនៃការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច នៅក្នុងខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប៕