(ភ្នំពេញ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភ ចំពោះកីឡាករអុំទូក ទាំង១៣ទូក ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសប្បុរសជនទាំងឡាយ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករអុំទូកទាំងអស់ មានកម្លាំងចូលរួមប្រកួតប្រជែងសម្រាប់ព្រះរាជពិធីអុំទូក រយះពេល៣ថ្ងៃនេះ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ បានបញ្ជូនទូក ចំនួន១៣ទូក មកចូលរួមប្រកួតនៅក្នុងព្រះរាជពិធីអុំទូក ដែលប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
សម្រាប់សម្តេចពញាចក្រី ហេង សំរិន និងលោកជំទាវ បានឧបត្ថម្ភថវិកា ចំនួន ១៥.០០០.០០០រៀល អង្ករ ៣តោន មី៣កេសធំ ប្រេងកូឡា ១៦ឡូ ទឹកបរិសុទ្ឋ ២០០យួរ សម្រាប់ទូកទាំង១៣៕