Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ត្រលោក មាស សុភា ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនជនភៀសសឹកចំនួន១៣១០គ្រួសារ កំពុងស្នាក់នៅវត្តពោធិ៍៥០០០ដើម

23-06-2025 15:04

(ព្រះវិហារ)៖ លោក មាស សុភា សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅ បណ្តោះអាសន្នតំបន់សុវត្ថិភាពវត្តពោធិ៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ពិធីនេះក៏មានការទទួលស្វាគមន៍ពីលោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត តំណាងលោក គីម រឹទ្ធអភិបាលខេត្តព្រះវិហារ ព្រមទាំងទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះលោក មាស សុភា បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយសម្រួល និងរៀបចំកន្លែងស្នាក់នៅ ក៏ដូចជារៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ក៏ដូចជាបន្ទប់អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសមកពីតំបន់ប្រឈមតាមព្រំដែន មកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ។

លោកបានណែនាំដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះ សូមរក្សាអនាម័យ សុខភាព ដើម្បីការពារពីជម្ងឺផ្សេងៗ។​ អំណោយដែលនាំយកទៅប្រគល់ជូននៅពេលនេះរួមមាន៖ អង្កចំនួន៥តោន មីចំនួន៣០កេស ថវិកា ចំនួន១០លានរៀល សរុបថវិការទាំងអស់ចំនួន២៥០០០០០០រៀល៕