(ភ្នំពេញ)៖ ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ បាន​នាំ​ឱ្យ​មានអ្នកជ្រុលនិយមថៃ ​ប្រកាសព្រមាន​លើ​ការ​បិទ​ផ្គត់ផ្គង់ប្រេងឥន្ធនៈលក់​ឱ្យ​កម្ពុជា។

ទោះបីជា​បិទ ក៏​កម្ពុជា​មាន​ជម្រើស​ច្រើន​ ដោយ​បង្វែរ​ការ​ទិញ​ពី​ប្រទេស​ដទៃ ដូចជា​ពី​វៀតណាម សិង្ហបុរី និង​ប្រទេស​ឥណ្ឌូនេស៊ីជា​ដើម។​ ការ​ប្រកាសបិទ​របស់​ភាគីថៃនេះ​ គឺថៃ​ខ្លួន​ឯងជា​អ្នក​ខាតបង់ ហើយ​កម្ពុជាមាន​ជម្រើសទិញ​ពី​ប្រទេស​ផ្សេង។

គិត​ត្រឹម​ឆ្នាំ​២០២៤ កម្ពុជានាំ​ចូល​ប្រេង​មក​ប្រើប្រាស់​ប្រមាណ ២.៧ពាន់លានដុល្លារ ក្នុង​នោះ​​ទិញ​ពី​ប្រទេស​ថៃ និង​វៀតណាម​ច្រើន​ជាងគេ៕ ​

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖