កម្មករនៅរោងចក្រ វីនម៉ាកស៊ូ ជាច្រើននាក់ នាំគ្នាបិតផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ក្រោយខឹងថៅកែបញ្ឈប់តំណាងកម្មករគ្មានមូលហេតុ
12-11-2016 09:17
(តាកែវ)៖ ក្រុមកម្មករជាច្រើនរយនាក់ ដែលបម្រើការងារនៅរោងចក្រ វីនម៉ាកស៊ូ មានទីតាំងស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំគ្នាបិតផ្លូវជាតិលេខ៣ ដោយសារតែពួកគេខឹង ថៅកែរោងចក្រ បានបញ្ឈប់ក្រុមតំណាងកម្មករ ដោយគ្មានមូលហេតុ។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះមានការកកស្ទះយ៉ាងខ្លាំង ដោយរថយន្តជាច្រើនគ្រឿង មិនអាចបើកឆ្លងកាត់បាន ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ក៏កំពុងជួយអន្តរាគមន៍ផងដែរ។
សូមប្រជាពលរដ្ឋ ដែលមានបំណង ធ្វើដំណើរផ្លូវជាតិលេខ៣ សូមផ្អាកជាបណ្តោះអាសន្នសិន រង់ចាំក្រុមកម្មករ បើកផ្លូវឡើងវិញ ហើយគិតត្រឹមវេលាម៉ោង ៩:១៥នាទីនេះ ការបិតផ្លូវ នៅបន្តនៅឡើយទេ៕