Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចថៃ ឃាត់ខ្លួនជនជាតិថៃ២៣នាក់ ពេលព្យាយាមលួចឆ្លងដែនមកកម្ពុជា (Video inside)

21-06-2025 21:59

(ថៃ)៖ យោងតាមសារព័ត៌មានរបស់ថៃ បានឱ្យដឹងថា ជនជាតិថៃ២៣នាក់ ត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនពេលព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅកម្ពុជា។

ក្នុងនោះ២២នាក់ ជាអ្នកស្វែងរកការងារនៅកម្ពុជា និងម្នាក់ជាមរខ្យល់នាំផ្លូវ។ អ្នកព្យាយាមឆ្លងដែននេះ មានអ្នកខ្លះធ្វើការនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត និងខ្លះទៀត មានបំណងឆ្លងមករកការងារនៅកម្ពុជា។ ដើម្បីឆ្លងដែនពួកគេបង់ឱ្យមេខ្យល់ចន្លោះ ២៥០០ ទៅ ៥០០០បាត។

ពួកគេត្រូវបានឃាត់ខ្លួនម៉ោងប្រមាណ១១យប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ការចាប់ខ្លួននេះ មានការផ្ទុះអាវុធ បណ្តាលឱ្យមេខ្យល់រងរបួសថែមទៀតផង៕