(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញកម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់ខ្លួនមនុស្ស២១នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៦នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ រឹបអូសវត្ថុតាងមេតំហ្វេតាមីន (ice) ៤,៣៨ក្រាម, ២កញ្ចប់ធំ និង ១៤កញ្ចប់តូច និងកូកាអ៊ីន (cocaine)=២១៦៨ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្រា្កប ១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តសៀមរាប បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តក្រចេះ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តមណ្ឌលគីរី បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្រា្កប៣ករណី (១ដីកា) ឃាត់ខ្លួន១០នាក់, នគរបាលខេត្តតាកែវ បង្រា្កប១ករណី(ដីកា) ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តព្រៃវែង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕