Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនខ្លាំងប្រមូលកម្លាំងប្រឆាំងគ្រឿងញៀន​! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា៖ បង្ក្រាប៤៣ករណី ឃាត់ខ្លួន៨១នាក់

19-06-2025 20:05

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤៣ក​រណី ឃាត់ខ្លួនជនសង្ស័យ៨១នាក់។

* ⁠ករណីជួញដូរ៧ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក១៤ករណី ឃាត់ខ្លួន១៧នាក់
* ⁠ករណីប្រេីប្រាស់២២ករណី ឃាត់ខ្លួន៤៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៧២៧ករណី ឃាត់ខ្លួន១២២៧៦នាក់ (ស្រី១០២៧នាក់)៕