(សៀមរាប)៖ ថ្នាក់ដឹកនាំខេត្តសៀមរាប រួមមាន លោក ឃឹម ប៊ុនសុង អភិបាលខេត្ត លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ ឃុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានទទួលសញ្ញាបត្រថ្នាក់ បណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ Universidad Empresarial de Costa Rica នៃប្រទេសកូស្ដារីកា។
ជាមួយគ្នានេះដែរ អភិបាលរងខេត្ត មន្ដ្រីរាជការ ក្នុងខេត្តសៀមរាបទាំងមូល បានសម្ដែងនូវការអបអរសាទរ ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប ដែលបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសនេះ៕