(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ត្រូវជាភរិយា និងបុត្រ រួមជាមួយ ឧបាសិកា ព្រហ្ម សាមឿន ត្រូវជាម្ដាយ លោកឈិន ច័ន្ទពណ៍ និងលោក ស្រី វ៉ា សុវណ្ណរី ត្រូវជាភរិយានិងបុត្រ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លា បានមូលមតិគ្នាជាឯកច្ឆន្ទ ផ្ដើមប្រារពធ្វើបុណ្យកឋិនទានមួយ ដើម្បីដង្ហែ ទៅវេរប្រគេន ព្រះសង្ស ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសិមា វត្តញាណរង្សី ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានព្រះពុទ្ធទ្រង់គង់សមោធាន លើជុំកន្លង់បើកបញ្ញាចក្ខុញាណលើដើមពោធិ៍អាកាស្យា ក្នុងទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជា ។

សម្រាប់កម្មវិធីបុណ្យធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង៣រសៀល ដើម្បីជួបជុំញាតិមិត្តជិតឆ្ងាយ នមស្កាព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនានៅបរិវេណ​វត្ត​ញាណរង្សី ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

សម្រាប់អ្នកផ្ដើមបុណ្យរួមមាន៖
ទី១-ឧបាសិកា ព្រហ្ម សាមឿន
ទី២-លោកឈិន ច័ន្ទពណ៍ និងលោកស្រី វ៉ា សុវណ្ឌី ត្រូវជាភរិយាព្រមទាំងបុត្រ
ទី៣-លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រីអាន ផល្លា ត្រូវជាភរិយា ព្រមទាំងបុត្រ
ទី៤-លោកស្រីអភិបាលរងខណ្ឌឫស្សីកែវ
ទី៥-លោកនាយក លោកនាយករង
ទី៦-ប្រធានការយាល័យ ចំណុះរចនាសម្ព័ន្ធខណ្ឌ និងការិយា​ល័យជំនាញជុំវិញខណ្ឌ
ទី៧-អធិការនគរបាលខណ្ឌ និងមន្ត្រីកងកម្លាំងក្រោមឱវាទ
ទី៨-មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីកងកម្លាំង ក្រោមឱវាទ
ទី៩-ចៅសង្កាត់ទាំង៦ក្នុងខណ្ឌ និងមន្ត្រីក្រោម ឱវាទ
ទី១០-លោកហេង សុបញ្ញា និងភរិយា ព្រមទាំងបុត្រ
ទី១១-លោក ប៊ុល សុថុន និងភរិយា ព្រមទាំងបុត្រ
ទី១២-លោកកេត សេង និងភរិយា ព្រមទាំងបុត្រ
ទី១៣-គណៈក ម្មការអាចារ្យវត្ត និងមេវេនទាំង១៤ ព្រមទាំងពុទ្ធបរិស័ទចំណុះជើង វត្តញាណរង្សីទាំងមូល
ទី១៤-ឧបាសិកា ភុន ចឹប
ទី១៥-ឧបាសិកា ជួប យន ព្រមទាំងបុត្រ
ទី១៦-ឧបាសិកា ប៊ុន សំអុល និងភរិយា ព្រមទាំងបុត្រ
ទី១៧-លោកស្រី  ណាយ ណារី ព្រមទាំងបុត្រ
ទី១៨-លោកស្រី ទិត្យ សុជាតា វី ព្រមទាំងបុត្រ
ទី១៩-លោកស្រី ព្រហ្ម គឹមសន ព្រមទាំងបុត្រ ៕