(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នឹងយាងពន្លត់ភ្លើងជ័យ ដែលបានដុតបំភ្លឺរយៈពេល ៣ថ្ងៃ នៅវិមានឯករាជ្យ ដើម្បីអបអរសាទរខួបលើកទី៦៣ នៃទិវាឯករាជ្យជាតិរបស់កម្ពុជា។
កម្មវិធីយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យនេះ នឹងមានការដង្ហែដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្រ្តីរដ្ឋសភា មន្រ្តីព្រឹទ្ធសភា និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាខួប៦៣ឆ្នាំហើយ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិកម្ពុជាទាំងមូល រំដោះខ្លួនបាន ទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ៕