(ភ្នំពេញ)៖ អតីតលោកនាយក សុខ សុវណ្ណា និងលោកនាយក តូច កន្តាល់ ដែលជានាយកបច្ចុប្បន្នរួមជាមួយ ក្រុមអតីតសិស្សចម្រុះថ្នាក់ បានសហការគ្នា រៀបចំពិធីជួបជុំអតីតសិស្សវិទ្យាល័យបាក់ទូក ដែល គ្រោងរៀបចំធ្វើ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ កម្មវិធីជួបជុំនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលថវិកាជួសជុលដំបូលទីចាត់ការសាលា និងសាងសង់បន្ទប់ទឹក បុរស/នារី ជូនវិទ្យាល័យបាក់ទូក ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់លោកគ្រូអ្នកគ្រូ និងប្អូនៗជាសិស្សានុសិស្ស មានភាពងាយស្រួលក្នុងការសិក្សា។ 

ក្រៅពីនោះ កម្មវិធីជួបជុំអតីតសិស្សជំនាន់ឆ្នាំ១៩៩៥-៩៦នេះ នឹងផ្តល់ឱកាសដល់អតីតសិស្សជាមិត្តរួមជំនាន់ ដែលបច្ចុប្បន្នស្នាក់នៅទាំងក្នុងស្រុក និងបរទេស បានមកជួបជុំគ្នាជាថ្មី ដើម្បីរឹតចំណងមិត្តភាព គ្នាផងដែរ។ការជួបជុំគ្នានាពេលនោះ ក៏មានការពិសាភោជនាហា ថ្ងៃត្រង់រួមគ្នាជាមួយ អតីតលោកគ្រូអ្នកគ្រូរបស់ខ្លួនគ្រប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ បច្ចុប្បន្ន ដែលនឹងរៀបចំ នៅវិទ្យាល័យបាក់ទូក វេលាម៉ោង ១១៖០០នាទីព្រឹក រហូតដល់ពេលរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ។

ជាមួយគ្នានោះ ក្រុមគណៈកម្មការចម្រុះថ្នាក់ជំនាន់១៩៩៥-៩៦ សូមអំពាវនាវ និងគោរពអញ្ជើញមិត្តរួមជំនាន់ទាំងអស់ មេត្តាចូលរួមពិធីជួបជុំមិត្តរួមជំនាន់ ឲ្យបានច្រើនកុះករ ដើម្បី បន្តនិងបង្កើនចំណងមិត្តភាព រវាងមិត្តរួមថ្នាក់ និងរួមវិទ្យាល័យ។សិស្សានុសិស្សទាំងអស់ ដែលមានបំណងចូលរួមអាចសាកសួរព័ត៌មាន តាមរយៈលេខទំនាក់ទំនង ៖

- លោកគ្រូ តូច កន្ថាល់ នាយកសាលាបាក់ទូក
- លោកគ្រូ សុខ សុវណ្ណា អតីតនាយកសាលាបាក់ទូក
- លោកស្រី ហែម សុជាតិ ០១៦ ៩៧៩ ៩៧៩
- លោក ឈុន ឆៃហេង ០៩២ ៨៨៨ ១៩៩
- លោកស្រី លឹម សុជាតិ ០១២ ៤៧៤ ៥៩៩
- លោក លី ហ៊ុយ ០១២ ៨១២ ៦៦៨
- លោកស្រី ជាង សុភ័ណ្ឌ ១ ៥០៣ ៩៩៨ ២៩៣៩ (USA)
- លោក សុខ សារ៉ា 0១២ ៨៩៨ ៤៣៣
- លោក ហ៊ុន ចាន់សាន ០១៦ ៨១៨ ៩៩៩
- លោកស្រី កែវ រតនា ៦១ ៤១៧ ៨១៧ ២២២ (Australia)
- លោក ហ៊ួង សូដែត ០១២ ៣១៧ ៣១៧
- លោក ដាក កុម្ភៈ ០១២ ៧៣៣ ៦០៣
- លោក កៅ រតនា ០៦៩ ៨៨៤ ៨២៨

ពិធីជួបជុំអតីតសិស្សវិទ្យាល័យបាក់ទូកនេះ បានធញវើឡើង ក្រោយពេលដែល ថ្នាក់ដឹកនាំវិទ្យាល័យបាក់ទូក បានប្រជុំពិភាក្សា និងចុះពិនិត្យវិទ្យាល័យបាក់ទូក ឃើញថាវិទ្យាល័យមានតម្រូវការ មួយចំនួនត្រូវកែ ប្រែរួមមាន ជួសជុលទីចាត់ការ ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម ជ្រាបទឹក និងចាស់រេចរឹល ធ្វើឲ្យមានការលំបាកដល់ លោកគ្រូ អ្នកគ្រូ មិនអាចបន្តបំពេញការងារបាន និងការខ្វះខាតបន្ទប់ទឹក សម្រាប់សិស្ស ទាំងពីរភេទប្រើប្រាស់ចំនួន២០បន្ទប់៕