(កោះកុង)៖ បុរសម្នាក់តណ្ហាដល់កំពូល បានចាប់រំលោភប្អូនស្រីបង្កើតរបស់ខ្លួន បានសម្រេចច្រើនដង ហើយត្រូវបានកម្លាំងនគរបាលខេត្តកោះកុង ចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
មន្ដ្រីនគរបាល បានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចជំនាញបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ូ ប៊ុនថង អាយុ២៥ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានធ្វើសកម្មភាពរំលោភប្អូនស្រីបង្កើតរបស់ខ្លួន អាយុ១៨ឆ្នាំ។
បើតាមចម្លើយសារភាព របស់ជនសង្ស័យ បានបញ្ជាក់ថា ខ្លួននឹងប្អូនស្រី បានរួមរ័ក្សជាមួយគ្នា តាំងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ តែការរួមរ័ក្សរាប់មិនចាំតែដឹងក្នុង១ថ្ងៃ ២ឬ៣ដង ហើយមុនបែកការខ្លួនបានហៅប្អូនស្រីមករួមរ័ក្សទៀត តែត្រូវប្អូនប្រកែកធ្វើឲ្យខ្លួនខឹង ក៏យកទូរស័ព្ទប្អូនបោកចោលធ្វើឲ្យនាងខឹង រត់មកសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕