Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដកហូតថ្នាំញៀនជាង២គីឡូ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ, ជនសង្ស័យប្រុងនាំទៅហុងកុង

11-11-2016 13:57

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ណែនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការដឹកនាំផ្ទាល់ពី នាយឧត្ដមសេនិយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ សហការជាមួយកម្លាំងជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចព្រលានយន្តហោះ បានបង្ក្រាប និងចាប់ខ្លួនជនជនជួញដូរគ្រឿងញៀនឆ្លងប្រទេស២នាក់ ជាជនជាតិម៉ាឡេស៊ី ដោយធ្វើការដកហូតថ្នាំញៀន ប្រភេទកាកូអ៉ីនជាង២គីឡូក្រាម។

មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ Mohamad Rizduan និងទី២ឈ្មោះ Hemkavin Karthig Su ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនៅពេលនេះកំពុងសួរនាំនៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមច្បាប់៕

បើតាមសមត្ថកិច្ច គ្រឿងញៀននេះជនសង្ស័យនាំមកពីប្រទេសប្រេស៊ីល កាត់តាមប៉េរូ កាតា វៀតណាម និងមកកម្ពុជា ហើយមានទិសដៅចុងក្រោយទៅ ហុងកុងប្រទេសចិន៕