(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរជាតិកម្ពុជា «អង្គរ អ៊ែរ» បានប្រកាសតភ្ជាប់ការហោះហើរពីក្រុងអង្គរ ខេត្តសៀមរាប ទៅរដ្ឋធានីប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦តទៅ បន្ថែមទៅលើផ្លូវហោះហើរទៅក្វាងចូវ និងសៀងហៃ។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចជាតិកម្ពុជា «អង្គរ អ៊ែរ» នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ក្រុមហ៊ុននឹងធ្វើការហោះហើរចំនួន៣ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលអាចផ្ទុកអ្នកដំណើរបានចំនួន១៨០នាក់។ ផ្លូវហោះហើរថ្មីនេះ គឺជាសេវាកម្មហោះហើរប្រក្រតីមួយទៀត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បន្ថែមទៅលើផ្លូវហោះហើរទៅក្វាងចូវ និងសៀងហៃ»។

ក្រុមហ៊ុនអាកាសចជាតិមួយនេះ បានបន្តលើកឡើងថា សេវាកម្មថ្មីនេះ គឺជាការឆ្លើយតបទៅនឹងកំណើនទេសចរយ៉ាងខ្ពស់ពីប្រទេសចិន មកកម្ពុជា នាប៉ុន្មានឆ្នាំថ្មីៗនេះ ហើយវានឹងផ្តល់ភាពងាយស្រួល និងចំណេញពេលវេលាសម្រាប់ទេសចរ ពីទីក្រុងប៉េកាំង ដោយហោះហើរត្រង់មកកាន់សៀមរាប។ ជាពិសេសទៅទៀតទេសចរអាចមកទស្សនារាជធានីភ្នំពេញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខេត្តព្រះសីហនុ តាមរយះជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនផ្ទាល់ជាច្រើនទៀត។

សូមបញ្ចាក់ថាខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ៖