(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមជាមួយ លោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ បានដឹកនាំមន្ត្រីមួយចំនួនទៀត ចុះត្រួតពិនិត្យ និងចាត់វិធានការទប់កំប្លោកមិនឲ្យចូលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។ នៅថ្ងៃចុះប្រតិបត្តិការនេះ ក្រុមការងារ បានប្រើខ្សែពួរ កាដុង និងសាច់អួន ចងភ្ជាប់នឹងជើងស្ពាន លោកឧកញ៉ា លី យ៉ុងផាត់ មកដល់ជើងសសរកំពង់ផែ លោកឧកញ៉ា ញឹក ផន ប្រវែង ៣០០ ម៉ែត្រ។
គួរបញ្ជាក់ថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ រួមជាមួយ លោកអភិបាលរងខណ្ឌ និងក្រុមការងារ បានចុះប្រតិបត្តិការនាពេលនេះ គឺធ្វើឡើងដើម្បីត្រៀមរៀបចំឲ្យមានសណ្តាប់ធ្នាប់ នៅមុខថ្ងៃ ព្រះរាជពិធីបុណ្យអុំទូកឈានចូលមកដល់ នៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕