Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសេនាតេជោសន្តិភាព នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្ដិព្រឹត្តបណ្ឌិត, សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កងទ័ពដែលឈរជើង នៅសមរភូមិមុខ

15-06-2025 14:23

(ប៉ៃលិន-បាត់ដំបង)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ លោក កែវ ផុង ប្រធានក្រុមសេនាតេជោសន្តិភាព និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកក្រុមសេនាតេជោសន្តិភាព នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់កងការពារព្រំដែនលេខ៥០៤ ស្ថិតក្នុងខេត្តប៉ៃលិន និងវិរៈសេនាតូចលេខ៥៣៤ ស្ថិតក្នុងខេត្តបាត់ដំបង ចំណុះឲ្យភូមិភាគ៥។

អំណោយដែលប្រគល់ជូន រួមមាន៖ អង្ករចំនួន៣តោន, មីជាតិចំនួន៣០០កេស, ទឹកសុទ្ធវិតាល់៣០០កេស, ទឹកត្រីនិងទឹកស៉ីអ៉ីវ៥០០យួរ និង ថវិកាមួយចំនួន។

ក្នុងឱកាសនោះដែរលោក កែវ ផុង បានពាំនាំពាក្យសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្ដព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កងទ័ពដែលឈរជើង នៅសមរភូមិមុខ ការពារទឹកដី។ ជានិច្ចជាកាល ក្រុមសេនាតេជោសន្តិភាពតែងតែ ផ្សារភ្ជាប់សមរភូមិក្រោយជាមួយកងទ័ពសមរភូមិមុខ ដូចថ្ងៃនេះជាសក្ខីភាពស្រាប់៕