Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឹក្សានៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បើកកិច្ចប្រជុំលើកទី៣ អាណត្តិទី១

14-06-2025 15:18

(ភ្នំពេញ)៖ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ។

កិច្ចប្រជុំនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានការចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល មកពីតំណាង ទីស្តីការគណៈរដ្ឋមន្តី ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ធនាគារជាតិនៃកម្ពុជា នាយកវិទ្យាស្ថានជាតិស្ថិតិ និងតំណាងបុគ្គលិកអចិន្ត្រៃយ៍ នៃវិទ្យាស្ថានជាតិស្ថិតិ។

កិច្ចប្រជុំខាងលើ មានរបៀបវារៈខាងក្រោម៖

១៖ ពិនិត្យ និងអនុម័តលើគម្រោងប្លង់សំណង់អគារថ្មីរបស់ វ.ជ.ស.
២៖ វឌ្ឍនភាពការងាររបស់ វ.ជ.ស.
៣៖ ពិនិត្យ និងអនុម័តលើគម្រោងថវិកាប្រចាំឆ្នាំ២០២៦ របស់ វ.ជ.ស.
៤៖ ពិនិត្យ និងពិភាក្សាលើការកែសម្រួលអនុក្រឹត្យលេខ ១៨១ ស្តីពីការរៀបចំ និងកិច្ចដំណើរការរបស់ ប្រព័ន្ធស្ថិតិជាតិ និងអនុក្រឹត្យលេខ១៨២ ស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង
៥៖ បញ្ហាផ្សេងៗ
៦៖ ទិសដៅការងារបន្ត។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថានស្ថិតិ៖