Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ស្ពឺ ប្រកាសពីការខ្វះកម្លាំងពលកម្មជិត៦ម៉ឺននាក់ និងផ្ដល់លេខទំនាក់ទំនងសម្រាប់អ្នកមានចំណាប់អារម្មណ៍

13-06-2025 21:24

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសពីការខ្វះកម្លាំងពលកម្ម ចំនួន៥៨,៧២៦នាក់ ក្រោយទទួលរបាយការណ៍បញ្ជាក់ពីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអះអាងថា ក្នុងករណីប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើសូមទំនាក់ទំនងទៅកាន់មន្ទីរការងារ ឬលេខទូរស័ព្ទ 077 988 799៕