តុលាការបន្តសវនាការករណីមេឃុំគណបក្ស សម រង្ស៊ី បទល្មើសសូកប៉ាន់សាក្សី
11-11-2016 08:37
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះ បន្តសវនាការសំណុំរឿងលោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៃគណបក្សសម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
សវនាការនេះដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក សៀង សុខ ជាតំណាងអយ្យការ។
លោក ស៊ាង ចែត ត្រូវបានចោទប្រកាន់ពីបទ សូកប៉ាន់សាក្សីតាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ៕