(ភ្នំពេញ)៖ ទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរណ៍ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។ នេះបើយោងតាម លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ។
លោក គួច ចំរើន ដែលកំពុងចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ជាបឋមថា ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែបុកជាមួយទូកទេសចរណ៍បណ្តាលឲ្យលិច ហើយមានកីឡាករ ដែលនៅលើទូកនោះ ប្រហែលជិត១០នាក់ តែយ៉ាងណានោះរង់ចាំខ្ញុំទៅដល់សិន។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានអោយដឹងថា កីឡាករអុំទូកពីរនាក់បានបាត់ខ្លួន ខណៈពេលនេះកម្លំាងសមត្ថិកិច្ច កំពុងចុះជួយអន្តរាគមន៍ស្វែងរកភ្លាមៗ នៅកន្លែងកើតហេតុ៕