(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់ខ្លួនមុខសញាជួញដូរ១១នាក់ និងមុខសញប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៧០ក្រាម និង៣៩កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប៣ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រែវែង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តព្រះសីហនុ
បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប៤ករណីឃាត់ខ្លួន៤នាក់៕