(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៤នាក់ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១២គ្រឿង រួមមានម៉ូតូចំនួន៥គ្រឿង, រថយន្ដធុនតូច៥គ្រឿង, រថយន្ដធុនធំចំនួន២គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង២លើក, កត្តាយានយន្ដ ១លើក និងស្រវឹង២លើក៕