Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន CBS សហការរួមគ្នាទាក់ទាញ និងជំរុញការផលិតភាពយន្តទេសចរណ៍មកថតនៅកម្ពុជា

12-06-2025 15:31

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តី បានអនុញ្ញាតជូនលោក David Elliott Ulmer នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Broadcasting Service Co., Ltd. (CBS) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

ជំនួបនេះ ដើម្បីស្នើសុំកិច្ចគាំទ្រលើ គម្រោងរបស់ក្រុមហ៊ុនក្នុងការផលិត និងការទាក់ទាញការផលិតភាពយន្តទេសចរណ៍ឱ្យបានច្រើន រួមទាំងគម្រោងថតកម្មវិធីទូរទស្សន៍ថ្មីៗ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់ច្រើនឡើង។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា។

ជាពិសេស ការចូលរួមផ្សព្វផ្សាយពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រសើរដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវិនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕