(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងដេញតាមប្រម៉ាញ់មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ រហូតមកដល់រាជធានីភ្នំពេញទើបបង្ក្រាបបាន បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការ និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ក្រោយក្របួចបក្ខពួកម្នាក់នៅខេត្តកំពង់ឆ្នាំង ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ការប ង្ក្រាបជនសង្ស័យពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀននេះដែរបានធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិការ ឆ្នាំ២០១៦ នៅចំ ណុចក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក្រោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងបង្ក្រាបជនសង្ស័យជា បក្ខពួកបានម្នាក់ហើយក៍បន្តស្រាវជ្រាវរហូតមកដល់ រាជធានីភ្នំពេញទើបសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវដោយកំណត់បាន អត្តសញ្ញាណ្ណជនសង្ស័យក៍ឈានដល់ បើកប្រតិបត្តិការបង្ក្រាបតែម្ដងដោយដកហូត បានម្សៅក្រាមពណ៍សជាថ្នាំញៀន១កញ្ចប់ និងម៉ូតូម៉ាក VIVA ពណ៍ខ្មៅ ពាក់ស្លាកលេខ១B-៧៣ ៩០មួយគ្រឿងផងដែរ ។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះយឹម វី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងធ្វើស្លាកយីហោ ស្នាក់នៅក្បែរចំណុច កើតហេតុខាងលើ ។
ក្រោយឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកឲ្យកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដើម្បីស៊ើបអង្កេតអនុវត្តន៍តាមនិតិវិធីបន្ត៕